ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបប្រជុំទ្វេភាគីជាមួយ លោកស្រីបណ្ឌិត Carolyn Deere Birkbeck នាយកប្រតិបត្តិនៃអង្គការ Forum on Trade, Environment, & the SDGs (TESS)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហ្សឺណែវ ស៊្វីស)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបប្រជុំទ្វេភាគីជាមួយ លោកស្រីបណ្ឌិត Carolyn Deere Birkbeck នាយកប្រតិបត្តិនៃអង្គការ Forum on Trade, Environment, & the SDGs (TESS)។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើអត្ថប្រយោជន៍នៃគម្រោងស្ដីពីការគាំទ្រដល់ការអភិវឌ្ឍយុទ្ធសាស្ដ្រជាតិទាក់ទងនឹងពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលនឹងជួយគាំទ្រពិពិធកម្មពាណិជ្ជកម្មកម្ពុជា ដោយផ្សាភ្ជាប់នឹងការធានានិរន្តរភាពនៃបរិស្ថាន ស្របតាមគោលដៅសកលក្នុងការសម្រេចបាននូវគោលដៅកាបូនសូន្យ ត្រឹមឆ្នាំ២០៥០។

---

(Geneva, Switzerland): On the morning of Wednesday , 26 June 2024, at the World Trade Organization (WTO), Geneva, Switzerland, His Excellency SOK Sopheak, Secretary of State of Commerce, and the high representative of Her Excellency CHAM Nimul, Minister of Commerce, led the delegation of the ministry of commerce to hold a bilateral meeting with Dr. Carolyn Deere Birkbeck, Executive Director of the Forum on Trade, Environment, & the SDGs (TESS).

The purpose of the meeting is to discuss the project “Supporting the development of national strategies at the nexus of trade, climate change, and sustainable development," which will support Cambodia’s trade diversification on par with ensuring environmental sustainability as part of the global pledge on the COP’s zero-carbon target by 2050.

https://s2.moc.gov.kh/mocspace/mocspace_1719819179847.jpg
https://s2.moc.gov.kh/mocspace/mocspace_1719819179550.jpg
https://s2.moc.gov.kh/mocspace/mocspace_1719819180008.jpg
https://s2.moc.gov.kh/mocspace/mocspace_1719819180035.jpg
https://s2.moc.gov.kh/mocspace/mocspace_1719819180366.jpg
https://s2.moc.gov.kh/mocspace/mocspace_1719819180287.jpg
https://s2.moc.gov.kh/mocspace/mocspace_1719819179667.jpg