ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបប្រជុំទ្វេភាគីជាមួយ លោក Paul Akiwumi ប្រធានផ្នែកកម្មវិធីពិសេស អាហ្រ្វិក ប្រទេសអភិវឌ្ឍន៍តិចតួច នៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហ្សឺណែវ ស្វីស)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបប្រជុំទ្វេភាគីជាមួយ លោក Paul Akiwumi ប្រធានផ្នែកកម្មវិធីពិសេស អាហ្រ្វិក ប្រទេសអភិវឌ្ឍន៍តិចតួច នៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD)។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាពីគម្រោងសិក្សាស្រាវជ្រាវរបស់អង្គការ UNCTAD ស្ដីពីយុទ្ធសាស្រ្ដរបស់កម្ពុជាសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដោយរលូន ដែលជាផ្នែកដ៏សំខាន់របស់ឯកសារក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្នាំ២០៣០ (Trade Policy Framework) របស់ក្រសួងពាណិជ្ជកម្ម។

---

(Geneva, Switzerland): On the morning of Wednesday, 26 June 2024, at the World Trade Organization (WTO) in Geneva, Switzerland, His Excellency SOK Sopheak, Secretary of State of Commerce and high representative of Her Excellency CHAM Nimul, Minister of Commerce, led the Delegation of the Ministry of Commerce to hold a bilateral meeting with Mr. PAUL Akiwumi, Director for Africa, LDCs, and Special Programmes of UNCTAD.

The purpose of the meeting was to discuss the project of "The Study on a Trade Strategy for Cambodia to Navigate Smooth LDC Graduation and Beyond," which will contribute to the Cambodia’s Trade Policy Framework 2030 of the Ministry of Commerce.

https://s2.moc.gov.kh/mocspace/mocspace_1719820537049.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820536846.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820536916.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820537187.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820537145.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820536984.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820537199.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820537316.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820537240.jpg