ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» តំណាងដ៏ខ្ពស់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. បានដឹកនាំសមាជិក គ.ប.ក. ដើម្បីបន្តដំណើរទស្សនកិច្ចសិក្សាទៅកាន់ អាជ្ញាធរសម្រាប់អ្នកប្រើប្រាស់ និងទីផ្សារ នៃប្រទេសហូឡង់ (Autoriteit Consument & Markt, ACM) ដែលជាអាជ្ញាធរមានសមត្ថកិច្ច ទទួលខុសត្រូវក្នុងការធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពនិងសុច្ចរិត និងការការពារអ្នកប្រើប្រាស់លើវិស័យនានា នៅក្នុងប្រទេសហូឡង់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់)៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» តំណាងដ៏ខ្ពស់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. បានដឹកនាំសមាជិក គ.ប.ក. ដើម្បីបន្តដំណើរទស្សនកិច្ចសិក្សាទៅកាន់ អាជ្ញាធរសម្រាប់អ្នកប្រើប្រាស់ និងទីផ្សារ នៃប្រទេសហូឡង់ (Autoriteit Consument & Markt, ACM) ដែលជាអាជ្ញាធរមានសមត្ថកិច្ច ទទួលខុសត្រូវក្នុងការធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពនិងសុច្ចរិត និងការការពារអ្នកប្រើប្រាស់លើវិស័យនានា នៅក្នុងប្រទេសហូឡង់។  

តាមរយៈទស្សនកិច្ចនេះ សមាជិក គ.ប.ក. បានជួបពិភាក្សាជាមួយលោក MartijnSnoep, ប្រធានអាជ្ញាធរសម្រាប់អ្នកប្រើប្រាស់ និងទីផ្សារ (ACM) ដោយភាគីទាំងពីរបានលើកឡើងនិងបង្ហាញអំពីអាណត្តិ តួនាទីភារកិច្ច ឧត្តមានុវត្តន៍និងបញ្ហាប្រឈមដែលកំពុងជួបប្រទះក្នុងយុត្តាធិការរបស់ខ្លួនពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាជជែកពិភាក្សាលើ បទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យទូរគមនាគមន៍ និងថាមពលថែមទៀតផង។

ក្នុងជំនួបនេះ វាគ្មិនពី ACM ក៏បានធ្វើបទបង្ហាញលើប្រធានបទមួយចំនួនរួមមាន នីតិវិធីនៃការស៊ើបអង្កេត ការប្រមូលភស្តុតាង ការកំណត់ទឹកប្រាក់ផាកពិន័យ ការកសាងសំណុំរឿងទៅតុលាការ និងការប្តឹងជំទាស់។

---

(Amsterdam, Netherlands): On the morning of Wednesday, 26 June 2024, His Excellency BUON Sarakmony, Secretary of State of Commerce and Permanent Vice Chair of the Cambodia Competition Commission (CCC), as the high representative of Her Excellency CHAM Nimul, Minister of Commerce and Chairperson of the CCC, led CCC members to continue their study visit to the Netherlands Authority for Consumers and Markets (Autoriteit Consument & Markt - ACM), an independent regulatory authority in the Netherlands responsible for ensuring fair competition and protecting consumers across various sectors.

During this study visit, CCC members met with Mr. Martijn Snoep, Chair of the ACM, to discuss the mandate, role, best practices, and challenges in its jurisdiction regarding competition and consumer protection law enforcement, as well as regulations in the telecommunications and energy sectors.

During the meeting, speakers from the ACM provided an insightful presentation on various topics, including the procedures for investigation, evidence gathering, imposition of pecuniary penalties, and case appeals.

https://s2.moc.gov.kh/mocspace/mocspace_1719820792665.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820792644.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820792494.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820792257.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820792513.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820792463.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820792546.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820792425.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820792550.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820792452.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820792672.jpg
https://s2.moc.gov.kh/mocspace/mocspace_1719820791986.jpg