ឯកឧត្តម សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃនាយកដ្ឋានកិច្ចការអាស៊ាន ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ WEI Zhaohui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ណាននីង ចិន)៖ នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃនាយកដ្ឋានកិច្ចការអាស៊ាន ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ WEI Zhaohui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍និងវិនិយោគ នៃប្រទេសចិន និងអាស៊ាន ស្ថានឯកអគ្គកុងស៊ុល និងស្ថានតំណាងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកអាស៊ានប្រចាំនៅទីក្រុងណាននីង ជាច្រើនរូប។  

កិច្ចប្រជុំនេះធ្វើឡើងដើម្បីតាមដានពីវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងការចាប់ឆ្នោតជ្រើសរើសទីតាំងសម្រាប់សាងសង់ពន្លាជាតិទីក្រុងស្រស់ប្រិមប្រិយរបស់ប្រទេសចិន-អាស៊ាន ហើយជាលទ្ធផលកម្ពុជា ចាប់ឆ្នោតបានឡូតិ៍លេខ១០ សម្រាប់រៀបចំពន្លាជាតិកម្ពុជា ដែលមានទំហំ១៦០ ម៉ែត្រការ៉េ នៅតំបន់ Zone-B នៃមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអន្តរជាតិទីក្រុងណាននីង៕

https://s2.moc.gov.kh/mocspace/mocspace_1719821258217.jpg
https://s2.moc.gov.kh/mocspace/mocspace_1719821257821.jpg
https://s2.moc.gov.kh/mocspace/mocspace_1719821258181.jpg
https://s2.moc.gov.kh/mocspace/mocspace_1719821258190.jpg
https://s2.moc.gov.kh/mocspace/mocspace_1719821257884.jpg
https://s2.moc.gov.kh/mocspace/mocspace_1719821258113.jpg
https://s2.moc.gov.kh/mocspace/mocspace_1719821258141.jpg
https://s2.moc.gov.kh/mocspace/mocspace_1719821258126.jpg
https://s2.moc.gov.kh/mocspace/mocspace_1719821258109.jpg
https://s2.moc.gov.kh/mocspace/mocspace_1719821258035.jpg