(ទីក្រុងហ្សឺណែវ ស៊្វីស)៖ នារសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វុីស ឯកឧត្តម សុខ សុភ័ក្ត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្ដីពី “ពាណិជ្ជកម្ម ហិរញ្ញវត្ថុ គំលាតវិនិយោគ និងតួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួយសម្រាប់ពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយអង្គការ UNCTAD, លេខាធិការដ្ឋានអង្គការ WTO និងអង្គការ Forum on Trade, Environment & SDGs (TESS)។
គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីចែករំលែកឧត្តមានុវត្តន៍នៃការកសាងគោលនយោបាយពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគោលនយោបាយទាំងនោះ ដើម្បីកំណត់ការចូលរួមចំណែកថ្នាក់ជាតិ ព្រមទាំងគោលដៅពាក់ព័ន្ធអាកាសធាតុដែលផ្ដល់នូវកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
---
(Geneva, Switzerland): On the afternoon of Wednesday, 26 June 2024, at the World Trade Organization (WTO) in Geneva, Switzerland, His Excellency SOK Sopheak, Secretary of State of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, participated in a panel discussion on "NDCs3.0: Trade, Finance, and Investment Gaps and the Role of International Cooperation and Aid for Trade." The event was organized by the United Nations Conference on Trade and Development (UNCTAD) in cooperation with the WTO Secretariat and the Forum on Trade, Environment, and the Sustainable Development Goals (TESS).
The purpose of the event was to discuss best practices in trade and investment policy formulation—and international cooperation on such policies—to achieve Nationally Determined Contributions (NDCs) and climate objectives that offer new trade and investment opportunities for sustainable development.