ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាគន្លឹះក្នុងព្រឹត្តិការណ៍ “អបអរសាទរដំណើរ២០ឆ្នាំ របស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ WTO” ដែលត្រូវបានប្រារព្ធឡើងនៅកំឡុងកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញជាសកលលើកទី៩លើជំនួយសម្រាប់ពាណិជ្ជកម្ម។ ព្រឹត្តិការណ៍ពិសេសនេះត្រូវបានចូលរួមដោយតំណាងអង្គទូត អ្នកចរចា និងមន្ត្រីតំណាងប្រទេសសមាជិកអង្គការ WTO ព្រមទាំងបណ្តាស្ថាប័នអន្តរជាតិពាក់ព័ន្ធផងដែរ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ហ្សឺណែវ, ស្វ៊ីស)៖ នារសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាគន្លឹះក្នុងព្រឹត្តិការណ៍ “អបអរសាទរដំណើរ២០ឆ្នាំ របស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ WTO” ដែលត្រូវបានប្រារព្ធឡើងនៅកំឡុងកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញជាសកលលើកទី៩លើជំនួយសម្រាប់ពាណិជ្ជកម្ម។ ព្រឹត្តិការណ៍ពិសេសនេះត្រូវបានចូលរួមដោយតំណាងអង្គទូត អ្នកចរចា និងមន្ត្រីតំណាងប្រទេសសមាជិកអង្គការ WTO ព្រមទាំងបណ្តាស្ថាប័នអន្តរជាតិពាក់ព័ន្ធផងដែរ។  

ថ្លែងក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកអំពីបរិវត្តកម្មសង្គមសេដ្ឋកិច្ចដ៏ធំធេង ដែលចូលរួមចំណែកពីការធ្វើសមាហរណកម្មក្នុងប្រព័ន្ធពហុភាគីនៃអង្គការ WTO ក្នុងរយៈពេល២០ ឆ្នាំនេះ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការចរចានានាដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធពហុភាគីនេះ ឱ្យកាន់តែប្រសើរ និងប្រកបដោយបរិយាប័ន្ន ដោយធានាថា គ្រប់ប្រជាជន និងគ្រប់ប្រទេសសមាជិក គឺទទួលបានផលប្រយោជន៍ពីអង្គការនេះ។

---

(Geneva, Switzerland): On the afternoon of Wednesday, 26 June 2024, at the WTO, Geneva, Switzerland, His Excellency SOK Sopheak, Secretary of State of Commerce, and the high representative of Her Excellency CHAM Nimul, Minister of Commerce, delivered a keynote speech in the event “Celebrating Cambodia’s 20-year Journey as a WTO Member” as part of the 9th Global Review of Aid for Trade. This special event was attended by the representatives of the missions to the WTO, negotiators, and representatives of many WTO members, as well as international organizations.

Excellency Secretary of State emphasised that Cambodia’s structural socio-economic transformation has been driven by its integration into the global economy through the multilateral trading system of the WTO for the last 20 years.

Excellency also reiterated the position of the Royal Government of Cambodia to continue supporting the multilateral trading system and the negotiations on any reforms that make the system more inclusive as to ensure that no people and members are left behind.

https://s2.moc.gov.kh/mocspace/mocspace_1719822000216.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822000763.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822000495.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822000546.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822000787.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822000702.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822000301.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822000541.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822000655.jpg