(ហ្សឺណែវ ស៊្វីស)៖ ពីថ្ងៃពុធ ទី២៦ ដល់សុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅអំឡុងពេលព្រឹត្តិការណ៍ការត្រួតពិនិត្យជំនួយសម្រាប់ពាណិជ្ជកម្មសកលលើកទី៩ (9th Global Review of Aid for Trade) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) តំណាងក្រសួងពាណិជ្ជកម្ម និងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការ WTO និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស បានចូលរួមដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា និងឯកសារនានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមជាតិនិងអន្តរជាតិក្នុងអំឡុងពេលព្រឹត្តិការណ៍ខាងលើនេះ។
(Geneva, Switzerland): On June 26–28, 2024, on the sidelines of the 9th Global Review of Aid for Trade at the World Trade Organization (WTO), representatives from the Ministry of Commerce and the Permanent Mission of the Kingdom of Cambodia to the WTO and other international organizations (economy and trade) displayed Cambodian products and the latest laws, regulations, and other relevant publications on economics, trade, and investment to the participants of the stated event.