ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ WTO និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Empowering Inclusive Digital Trade” ដែលសហការចូលរួមរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា អង្គភាព Global Alliance for Trade Facilitation និងអង្គការ WTO

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ហ្សឺណែវ ស្វ៊ីស)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅអំឡុងពេលព្រឹត្តិការណ៍ការត្រួតពិនិត្យជំនួយសម្រាប់ពាណិជ្ជកម្មសកលលើកទី៩ (9th Global Review of Aid for Trade) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ WTO និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Empowering Inclusive Digital Trade” ដែលសហការចូលរួមរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា អង្គភាព Global Alliance for Trade Facilitation និងអង្គការ WTO។   

កិច្ចពិភាក្សានេះត្រូវបានចូលរួម ដោយមានអគ្គនាយករងអង្គការ WTO អគ្គរាជទូត តំណាងស្ថានបេសកកម្មនៃប្រទេសជាសមាជិក អង្គការអន្តរជាតិ និងតំណាងវិស័យឯកជនជាច្រើនទៀត។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គរាជទូត បានកត់សម្គាល់អំពីការវិវត្តដ៏ឆាប់រហ័សនៅកម្ពុជានៃវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (e-Commerce) ក៏ដូចជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើការកសាងគោលនយោបាយ និងគំនិតផ្តួចផ្តើមនានាដែលគាំទ្រដល់ការរីកចម្រើនវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមអគ្គរាជទូត ក៏បានបញ្ជាក់ពីថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា ហៅថា CambodiaTrade ដែលត្រូវបានបង្កើតឡើងក្នុងគោលដៅបង្កើនកាលានុវត្តភាពរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ជាពិសេសសហគ្រាសនៅតាមបណ្តាខេត្តនិងសហគ្រាសដែលដឹកនាំដោយស្ត្រី ក្នុងការទាញយកអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងគម្រោងមួយចំនួនទៀតដែលបានអនុវត្តដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គភាព Global Alliance for Trade Facilitation។

---

(Geneva, Switzerland): On the afternoon of Thursday, 27 June 2024, during the 9th Global Review of Aid for Trade at the World Trade Organization (WTO), His Excellency SUON Prasith, Ambassador and Permanent Representative of the Permanent Mission of the Kingdom of Cambodia to the WTO and other International Organizations (Economy & Trade) in Geneva, Switzerland, delivered opening remarks at the session on “Empowering Inclusive Digital Trade,” which was co-organized by the Permanent Mission of Cambodia, the Global Alliance for Trade Facilitation, and the WTO.

This important panel discussion was attended by ambassadors, delegates, and representatives from member countries, international organizations, and the private sector.

At this session, His Excellency the Ambassador mentioned the importance and rapid growth of the e-commerce sector in Cambodia, vis-à-vis the relentless efforts of the Royal Government of Cambodia in developing policies and various initiatives to support the advancement of the e-commerce sector.

His Excellency the Ambassador also highlighted CambodiaTrade, a national e-commerce platform established to increase economic opportunities for Cambodian MSMEs, especially provincial women-led and women-owned enterprises, to utilize the e-commerce platform and take part in the digital economy to sell their products and services domestically and internationally, along with some initiatives developed and implemented by the Global Alliance for Trade Facilitation.

https://s2.moc.gov.kh/mocspace/mocspace_1719822420496.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822420721.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822420667.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822420981.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822420879.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822420894.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822420933.jpg