មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ចុះផ្សព្វផ្សាយស្តីពី ការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងម្ហូបអាហារ និងការណែនាំសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋានចល័ត ឬស្តង់លក់អាហារ ដល់អាជីវករក្នុងផ្សារធំថ្មី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយគណកម្មាការផ្សារធំថ្មី ចុះផ្សព្វផ្សាយដល់អាជីវករដែលកំពុងលក់ដូរនៅផ្សារធំថ្មី លើប្រធានបទចំនួន២ រួមមាន៖ ១.ការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងម្ហូបអាហារ និង ២.គោលការណ៍ណែនាំសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋានចល័ត ឬស្តង់លក់អាហារដោយពេល។  

ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់អាជីវករ អំពីសុវត្ថិភាពម្ហូបអាហារ ដោយផ្តោតទៅលើការប្រើប្រាស់សារធាតុគីមីក្នុងម្ហូបអាហារឱ្យបានសមស្របតាមស្តង់ដាដែលបានកំណត់ និងការអនុវត្តគន្លឹះអនាម័យទាំង៥ របស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីឱ្យម្ហូបអាហារមានសុវត្ថិភាព។

តាមរយៈការផ្សព្វផ្សាយនេះ មន្ត្រី ក.ប.ប. សង្ឃឹមថា អាជីវករនឹងទទួលបានចំណេះដឹង អំពីការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងម្ហូបអាហារបានត្រឹមត្រូវ និងបានយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋានចល័ត ឬ ស្តង់លក់អាហារដោយពេល ដើម្បីធានាការពារសុខមាលភាពអ្នកប្រើប្រាស់ និងធ្វើឱ្យអាជីវកម្មម្ហូបអាហារនៅតាមទីផ្សារមានអនាម័យ សុវត្ថិភាពល្អ ទទួលបានទំនុកចិត្តនិងការគាំទ្រពីអ្នកប្រើប្រាស់៕

https://s2.moc.gov.kh/mocspace/mocspace_1719822556874.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822555949.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822556303.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822556095.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822556419.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822556597.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822556761.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822556392.jpg
https://s2.moc.gov.kh/mocspace/mocspace_1719822556719.jpg