(Xinjiang, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Urumqi ខេត្ត Xinjiang សាធារណៈរដ្ឋប្រជាមានិតចិន លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូល 2024 China-Shanghai Cooperation Organization Digital Trade Conference ក្នុងនាមកម្ពុជាជាប្រទេសដៃគូសន្ទនា (Dialogue Partner) របស់អង្គការនេះ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងការអភិវឌ្ឍនៅប្រទេសកម្ពុជា ពិសេសលើវិស័យពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដែលត្រូវបានកំណត់ថាជាវិស័យអាទិភាពមួយ ក្នុងគោលនយោបាយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាពនេះផងដែរ។
អមជាមួយនឹងកិច្ចប្រជុំតុមូលនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយតំណាងរដ្ឋាភិបាលចិន និងប្រទេសដៃគូ ដទៃទៀតដែលបានចូលរួម ព្រមទាំងតំណាងសមាគម និងពាណិជ្ជករនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សា ស្វែងរកទីផ្សារជូនផលិតផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
---
(Xinjiang, China): On the afternoon of Thursday, 27 June 2024, in Urumqi City, Xinjiang Province of the People's Republic of China, Her Excellency SEREI Borapich, Secretary of State of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, attended the 2024 China-Shanghai Cooperation Organization Digital Trade Conference roundtable discussion, as Cambodia is one of the Dialogue Partners of this organization.
During Her Excellency's intervention, she highlighted the remarkable development of Cambodia, especially in digital trade and the digital economy, which is key priorities of the government.
In conjunction with the conference, Her Excellency the Secretary of State also met with representatives of the Chinese government and other participating countries, as well as business associations, to explore possible opportunities to bring high-potential Cambodian products to international markets.