(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំបង្កើតសហព័ន្ធដំឡូងមីកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាលើសេចក្តីព្រាងលក្ខន្តិកៈ និង នីតិវិធីនៃការបោះឆ្នោតនៅក្នុងសន្និបាតកំណើតដំបូងរបស់សហព័ន្ធដំឡូងមីកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អង្គការ CIRD អង្គការ GIZ អង្គការHEKS/EPER និងក្រុមការងារ Task Force។