(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្ម អមដោយតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាលើកទី៣ ជាមួយប្រតិភូនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.) ដែលដឹកនាំដោយ ឯកឧត្តម សួន រស្មី អគ្គលេខាធិការរង និងជាប្រធានក្រុមការងារបច្ចេកទេសគាំទ្រវិស័យសេដ្ឋកិច្ច ទាក់ទងនឹងដំណើរការពិនិត្យឡើងវិញ និងការវិភាគមុខងាររបស់ក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរគុណចំពោះ និងបានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្ម ដែលបំពេញការងារបានយ៉ាងត្រឹមត្រូវ ព្រមទាំងឆ្លើយតបបានបានយ៉ាងឆាប់រហ័ស ទាន់ពេល និងមានភាពបុរេសកម្ម ក្រោមការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
---
(Phnom Penh): On the afternoon of Tuesday, 2 July 2024, at the Ministry of Commerce, His Excellency VENG Sothy, Secretary of State of Commerce and Head of the Public Administration Reform Working Group of the Ministry of Commerce, accompanied by representatives from relevant departments, co-chaired the third meeting with His Excellency SUON Reasmey, Deputy Secretary-General of the General Secretariat of the Public Administration Reform Committee of the Ministry of Civil Service, to discuss the ongoing review of the structure and analysis of the functions of the Ministry of Commerce.
On that occasion, His Excellency the Deputy Secretary-General expressed his gratitude and highly appreciated the Public Administration Reform of the Ministry of Commerce (MoC-PAR) for performing its duties wisely and responding promptly and proactively with the Ministry of Civil Service, under the attentive guidance of Her Excellency the Minister of Commerce.