(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធាន នៃក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្មផងដែរ។