លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹកកិច្ចសហប្រតិបត្តិការងាររវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានខេមអេដ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងសហការី ព្រមទាំងបានបង្ហាញនូវការស្វាគមន៍នូវគំនិតផ្តួចផ្តើមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងដើម្បីបោះពុម្ភផ្សាយជាលក្ខណៈអត្ថបទលើថ្នាល CamEd Business Review។

https://s2.moc.gov.kh/mocspace/mocspace_1720085862276.jpg
https://s2.moc.gov.kh/mocspace/mocspace_1720085862366.jpg
https://s2.moc.gov.kh/mocspace/mocspace_1720085862014.jpg
https://s2.moc.gov.kh/mocspace/mocspace_1720085862249.jpg
https://s2.moc.gov.kh/mocspace/mocspace_1720085862392.jpg
https://s2.moc.gov.kh/mocspace/mocspace_1720085862113.jpg