ក្រុមការងារចំពោះកិច្ចសិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងពាណិជ្ជកម្ម ចុះទស្សនកិច្ចសិក្សាអំពីការងារអភិវឌ្ឍន៍ទីផ្សារកសិផលក្នុងស្រុក នៅខេត្តបាត់ដំបង និង​ខេត្ត​កំពង់ធំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (បាត់ដំបង និងកំពង់ធំ)៖ នាថ្ងៃទី១ និងទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារ​ចំពោះកិច្ច​សិក្សាពី​លទ្ធភាព​បង្កើត​ផ្សារ​លក់ដុំទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចសិក្សា និងប្រជុំពិភាក្សាការងារអភិវឌ្ឍន៍ទីផ្សារកសិផលក្នុងស្រុក នៅខេត្តបាត់ដំបង និងខេត្តកំពង់ធំ ដែលក្នុងនោះ​ចែកជា​ ២ក្រុម រួមមាន៖ ក្រុមការងារទី១ ដឹកនាំដោយ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ បានបំពេញបេសកកម្មការងារទៅកាន់ខេត្តបាត់ដំបង និងក្រុមការងារទី២ ដឹកនាំដោយ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ បាន​បំពេញ​ទស្សនកិច្ច​សិក្សា​នៅខេត្តកំពង់ធំ។   

ក្នុងឱកាសនោះ ក្រុមទី១ បានប្រជុំ​ចង្អៀត​ជាមួយអភិបាលរងខេត្តបាត់ដំបង មន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងអាជីវករមួយចំនួនក្នុងខេត្ត ដើម្បីពិភាក្សា និង​សិក្សាស្វែងយល់​ពីស្ថានភាព​នៃការដាំដុះបន្លែ-ផ្លែឈើ ការប្រមូលផល ការដឹកជញ្ជូន តម្រូវការនិង​ការ​ផ្គត់ផ្គង់​ក្នុង​ខេត្ត បញ្ហាប្រឈម និងសំណូមពរ។ បន្ទាប់មក ក្រុមការងារបានចុះទស្សនកិច្ចនៅផ្សារលក់ដុំភួពុយ ដើម្បី​ពិនិត្យ​ដោយ​ផ្ទាល់​អំពី​សកម្មភាព​លក់ដូរ ការផ្គត់ផ្គង់ និងចែកចាយកសិផល ព្រមទាំងបានចុះទស្សនកិច្ចនៅសហគម ផលិត​កសិផល ដើម្បី​សាកសួរពីស្ថានភាពនៃការប្រមូលផល និងចែកចាយកសិផលផងដែរ។

ដោយឡែកក្រុមការងារទី២ បានជួបប្រជុំជាមួយអភិបាលរងខេត្តកំពង់ធំ មន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និង​អាជីវករ​មួយ​ចំនួន ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការផលិត ការផ្គត់ផ្គង់ និងលំហូរនៃកសិផល ជាពិសេស បន្លែ ផ្លែឈើ សកម្មភាព​ទីផ្សារក្នុងខេត្ត ព្រមទាំងស្ដាប់ពីបញ្ហាប្រឈម និងសំណូមពរនានា បន្ទាប់មក​ក៏បាន​ចុះ​ទស្សនកិច្ចដោយផ្ទាល់នៅសហគមផលិតកសិផល និងកសិដ្ឋានមួយចំនួន​ផងដែរ។

---

The Working Group for the study on the possibility of establishing wholesale markets in the capital and provinces under the management of the Ministry of Commerce study visited the development of local agricultural markets in Battambang and Kampong Thom province.

(Battambang and Kampong Thom): On July 1st -2nd, 2024, the working group to study the possibility of establishing wholesale markets in the capital and provinces under the management of the Ministry of Commerce study visited the development of local agricultural markets in Battambang and Kampong Thom province, separated in two groups, The 1st group, led His Excellency SEANG Thay, Secretary of State of Commerce and Chairman of the working group, visited Battambang province, and The 2nd group led by His Excellency Oum Kosal, Undersecretary of State of Commerce and Vice Chairman of the working group visited Kampong Thom province.

The 1st group, met with the Vice Governor of Battambang Province, officials of the Provincial Department of Commerce and the Provincial Department of Agriculture, Forestry and Fisheries, and some traders in the province to discuss and understand the situation of fruit and vegetable cultivation, harvesting, transportation, demands and supplies in the province, as well as challenges and suggestions of producers and traders. The team then visited Phu Puy wholesale market to directly inspect the activities of trade, supplies and distribution of agricultural products, as well as visit the agricultural production community to inquire about the status of harvesting and distribution of agricultural products.

The 2nd group, met with the Vice Governor of Kampong Thom province, officials of the Provincial Department of Commerce, and some traders in Kampong Thom to discuss related works, productions, supplies and flows of agricultural products, especially fruits and vegetables, market activities in the province, as well as listening to the challenges and suggestions of producers and traders. The second team also visited some agricultural production communities.

https://s2.moc.gov.kh/mocspace/mocspace_1720086052430.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086052944.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086053340.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086053433.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086053245.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086053113.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086053566.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086053348.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086053506.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086076363.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086076770.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086076821.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086076578.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086076863.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086076627.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086076833.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086076324.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086076715.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086077455.jpg