សាខា ក.ប.ប. ខេត្តកោះកុង ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅផ្សារដងទង់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កោះកុង)៖ នាថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីផ្នែកស៊ើបអង្កេត និងជាមន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រា្កបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារបានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើទំនិញដែលជាគ្រឿងឧបភោគបរិភោគ ជាពិសេសគ្រឿងសមុទ្រនៅផ្សារដងទង់ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមរយៈបេសកកម្មនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ផ្សេងៗលើសំណាកគំរូ ដូចខាងក្រោម៖

១. មឹកពីងពាងស្រស់ ១គំរូ

២. បង្គាស្រស់ ១គំរូ

៣. ក្តាមសេះ ១គំរូ

៤. ខ្យងត្រដិត ១ គំរូ

៥. ត្រីកាម៉ុង ១ គំរូ

៦. មឹក ១គំរូ

៧. ខ្យងដែកគោល ១គំរូ

៨. ប្រកាំង ១គំរូ

៩. សណ្តែកគួរ ១ គំរូ

១០. សណ្តែកបណ្តុះ ១គំរូ

១១. ខ្ញីហាន់រួច ១គំរូ

១២. សរសៃគុយទាវ ១គំរូ

១៣. សរសៃនំបញ្ចុក ១គំរូ

ជាលទ្ធផល សំណាកគំរូទាំង១៣ ខាងលើពុំមានផ្ទុកសារធាតុគីមីហាមឃាត់ណាមួយនោះទេ។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានបន្តអប់រំណែនាំដល់អាជីវករ ធ្វើយ៉ាងប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍អនាម័យ ច្បាប់ និងបទប្បបញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជាធរមាន៕

https://s2.moc.gov.kh/mocspace/mocspace_1720086341093.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086340888.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086341284.jpg