(ភ្នំពេញ) នារសៀល ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ ក.គ.ផ.ស.។
ក្រុមការងារនេះមានគោលបំណងផ្តោតសំខាន់លើដឹកនាំជាយុទ្ធសាស្រ្តលើការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក៏ដូចជាតម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ ជាមួយគ្នានេះ ក្រុមការងារនេះនឹងកំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត ព្រមទាំងរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
- - -
(Phnom Penh) On the afternoon of Thursday, 4 July 2024, at the Ministry of Information, Her Excellency CHAM Nimul, Minister of Commerce, attended the meeting of the Working Group on the management of advertisements for alcoholic products. The group is led by His Excellency NETH Pheaktra, Minister of Information and Chairman of the Working Group.
The objective of this Working Group is to strategically lead the management of advertisements for alcoholic products. Additionally, they aim to guide the development of implementing mechanisms and technical standards related to the management of such advertisements. Simultaneously, the Working Group will establish technical measures for advertising alcoholic products, ensuring consumer protection and promoting fair competition. The Working Group will also oversee the direction of alcoholic product advertising across all media channels, as well as its placement and public display within the Kingdom of Cambodia.