(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារក្នុងការត្រៀមលក្ខណៈរៀបចំ និងចូលរួមពិព័រណ៍ជាតិ និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ។ នៅក្នុងកិច្ចប្រជុំនេះមានវត្តមានចូលរួមដោយ លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករង លោក-លោកស្រីជាប្រធាន អនុប្រធាន មន្រ្តីនៃនាយកដ្ឋានកិច្ចការពិព័រណ៍ និងនាយកដ្ឋានពាក់ព័ន្ធ។
នៅក្នុងអង្គប្រជុំ បានពិភាក្សា និងពិនិត្យតាមដានវឌ្ឍនភាពការងារដូចជា៖
១-ការត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
២-ការត្រៀមលក្ខណៈរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅក្នុងខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ
៣-ការសហការ និងការចូលរួមក្នុងពិព័រណ៍នានា របស់ក្រុមការងារពាណិជ្ជកម្មលើសពីទីផ្សារកម្ពុជា (TBC) របស់ក្រសួងពាណិជ្ជកម្ម៕