(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងជំនួូបអាហារការងារពេលព្រឹកលើកទី២ ជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជា ដែលមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម និងតំណាងសមាគមពាណិជ្ជកម្មនៅកម្ពុជាជាច្រើនរូប។
ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកពីសមិទ្ធផលការងារសម្រេចបានកន្លងមករបស់ក្រសួងពាណិជ្ជកម្មលើការផ្តល់សេវាសាធារណៈនានា នៅក្នុងការគាំទ្រដល់វិស័យឯកជន ព្រមទាំងទទួលស្តាប់ពីបញ្ហាប្រឈមនានា និងសំណូមពរផ្សេងជុំវិញការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច-ពាណិជ្ជកម្ម ដើម្បីដាក់ចេញនូវវិធានការឆ្លើយតបដែលមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
---
Her Excellency CHAM Nimul, Minister of Commerce, presided over the breakfast meeting with Business Associations in Cambodia
...
(Phnom Penh): On the morning of Wednesday, 10 July 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, presided over the second Breakfast Meeting with the Business Associations in Cambodia, which was attended by Excellencies and officials of the Ministry of Commerce and representatives of business associations in Cambodia.
The purpose of this breakfast meeting is to share the achievements of the Ministry of Commerce in the provision of public services in support of the private sectors, as well as to hear about the challenges and suggestions from the private sector in order to impose effective and efficient response measures.