ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទ Trade Beyond Cambodia ក្នុងកម្មវិធី Business Networking រវាងកម្ពុជា-អូស្រ្តាលី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២២៤ នៅអគារ Wing Tower រាជធានីភ្នំពេញ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទ Trade Beyond Cambodia នៅក្នុងកម្មវិធី Business Networking រវាងកម្ពុជា-អូស្រ្តាលី។ កម្មវិធី Business Networking រវាងកម្ពុជា-អូស្រ្តាលីនេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី និងធុរជនកម្ពុជានិងអូស្ត្រាលី សរុប ៤០ នាក់ មកពីវិស័យនានាដូចជា៖ ទេសចរណ៍ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ អាហរ័ណនីរហរ័ណ អចលទ្រព្យ ការវិនិយោគ ភោជនីយដ្ឋាន និងទូរគមនាគមន៍។

ក្នងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដោយបានជម្រាបពីទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី ផលិតផលសក្តានុពលរបស់កម្ពុជា ការបើកច្រកទីផ្សារ យុទ្ធសាស្រ្តនិងគោលនយោបាយរបស់រដ្ឋាភិបាល និងប្រព័ន្ធស័្វយប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក សំដៅទាក់ទាញធុរជន និងវិនិយោគិនមកកម្ពុជា បន្ថែមទៀត។

---

(Phnom Penh): On the afternoon of Tuesday, July 9, 2024, at Wing Tower, Phnom Penh, His Excellency SAM Sithisak, Undersecretary of State of Commerce, delivered a presentation on the topic of Trade Beyond Cambodia in the Business Networking Event between Cambodia and Australia. The event was attended by the business network of Cambodia and Australia, including Neak Oknha KITH Meng, President of the Cambodia Chamber of Commerce and Chair of the ASEAN Business Advisory Council-Cambodia; Mr. Tan Sith Tee, President of the Chamber of Commerce Representative Office in Melbourne, Australia; H.E. Dr. Cheunboran Chanborey, Ambassador of the Royal Embassy of Cambodia in Canberra, Australia; and a total of 40 other Cambodian and Australian businessmen from various sectors such as tourism, education, media, import-export, real estate, investment, restaurants, and telecommunications.

On this occasion, H.E. the Undersecretary of State made a presentation on the trade sector. In the presentation, His Excellency the Undersecretary of State shared and exchanged views on several key areas, including information about the bilateral trade volume between Cambodia and Australia, Cambodia's potential products, market access, government strategies and policies, and the Ministry of Commerce's Automation System. The event also facilitated the exchange of ideas and best practices between participants to promote trade and investment and attract investors to Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1720602027130.jpg
https://s2.moc.gov.kh/mocspace/mocspace_1720602026866.jpg
https://s2.moc.gov.kh/mocspace/mocspace_1720602026826.jpg
https://s2.moc.gov.kh/mocspace/mocspace_1720602026985.jpg