(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជាមួយ លោក Darren Ong, Senior Manager Public Policy តំណាងក្រុមហ៊ុន Amazon និងលោកស្រី Chann Sokros តំណាងស្ថានទូតអាម៉េរិក ដើម្បីពិភាក្សាអំពីការស្វែងរកលទ្ធភាពជំរុញការដាក់លក់ផលិតផលកម្ពុជានៅលើថ្នាល Amazon E-Commerce។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការចូលរួមសហការរវាងកម្ពុជា និងក្រុមហ៊ុន Amazon ដើម្បីជំរុញឱ្យមានការចូលរួមផុសផុលពីអ្នកលក់កម្ពុជាលើថ្នាល Amazon E-Commerce និង ជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថល និងលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរវាងប្រទេសកម្ពុជា និង Amazon.com ។