(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារបន្ត របស់ក្រសួងពាណិជ្ជកម្ម
២- របាយការណ៍ស្តីពីវឌ្ឍនភាពការងាររៀបចំរបាយការណ៍ ត្រៀមសម្រាប់បូកសរុបឆមាសទី១ និងលើកទិសដៅការងារបន្តរបស់ ក្រសួងពាណិជ្ជកម្ម
៣- របាយការណ៍ស្តីពីការងារចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន
៤- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ
៥- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពត
៦- បញ្ហាផ្សេងៗ
- - -
Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 11 July 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting with the attendance of by the Ministry's leaders, director general, director of departments, director of provincial departments, and other officials.
The weekly meeting was the following agendas:
1. Brief report from the General Department of Administration and Finance on the progress of the work in preparation for summarizing the first semester and the direction for the next semester.
2. Brief report on the progress of the work in preparing the report for the summary of the first semester and the direction for the next semester.
3. Brief report on the signing of the Memorandum of Understanding between the Ministry of Commerce and the Ministry of Information.
4. Brief report from the Banteay Meanchey Provincial Department of Commerce.
5. Brief report from the Kampot Provincial Department of Commerce.
6. Other matters.