(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស ពិនិត្យ និងពិភាក្សាបន្តលើ សេចក្តីព្រាងអនុក្រឹត្យស្ដីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស និងការកំណត់លក្ខណវិនិច្ឆ័យមីក្រូជីវសាស្ត្រ ក្រោមអធិបតីភាព ឯកឧត្តម អុឹង សេរីវិសុទ្ធ អនុប្រធាន និងជាប្រធានក្រុមទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត អនុប្រធាន និងជាប្រធានក្រុមទី២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។