(វៀងច័ន្ទន៍, ឡាវ) ៖ នាថ្ងៃទី០៩-១២ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣ (SEOM3/55)។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ ការងារអាទិភាពប្រចាំឆ្នាំ២០២៤ វឌ្ឍនភាពនៃដំណើរការសមារណកម្មសេដ្ឋកិច្ចអាស៊ាន បច្ចុប្បន្នភាពនៃការចុះហត្ថលេខា និងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ របាយការណ៍របស់ក្រុមការងារពាក់ព័ន្ធ ព្រមទាំងកិច្ចពិភាក្សាផ្ទៃក្នុងអាស៊ានត្រៀមសម្រាប់ការកិច្ចពិគ្រោះយោបល់ជាមួយដៃគូសន្ទនាអាស៊ាន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក្នុងនាមជាឧត្តមមន្ត្រីសេដ្ឋកិច្ចនៃប្រទេស CLMV តំណាងកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចនៃប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី២៧ ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានរបស់ឡាវឆ្នាំ២០២៤ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣-២០២៤ ក្របខណ្ឌសម្រាប់ការអភិវឌ្ឍនៃប្រទេស CLMVលក្ខខណ្ឌយោងនៃឧត្តមមន្ត្រីសេដ្ឋកិច្ចប្រទេស CLMV និងបញ្ហាផ្សេងៗ។
---
(Vientiane, Lao PDR): From 9 to 12 July 2024 in Vientiane, Lao PDR, His Excellency LONG Kemvichet, Director of the General Department of International Trade and Senior Economic Official (SEOM) Lead for Cambodia, led Cambodia’s delegation to attend the 3rd ASEAN Senior Economic Officials’ Meeting (SEOM3/55).
This meeting was hosted under the 2024 ASEAN Chairmanship of Lao PDR to review progress and discuss key agenda items concerning ASEAN economic integration. These included the Priority Economic Deliverables (PEDs) for Lao PDR's ASEAN Chairmanship, Annual Priorities for 2024, the Progress of ASEAN Economic Integration, the current status of the signing and ratification of the relevant ASEAN Economic Agreements, consideration of reports from sectoral bodies, and internal ASEAN discussions in preparation for consultations with the dialogue partners.
On that occasion, His Excellency the Director General and CLMV SEOM Lead for Cambodia attended the 27th Cambodia-Laos-Myanmar-Vietnam (CLMV) Senior Economic Officials Meeting. The meeting was held under the chairmanship of Lao PDR in 2024 to review and discuss the Implementation Status of the CLMV Action Plan 2023-2024, the Framework for CLMV Development, Terms of Reference (TOR) of CLMV, and other matters.