ក្រុមហ៊ុនទើបបង្កើតថ្មីចំនួន២ នៅខេត្តស្វាយរៀង ស្នើសុំចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ស្វាយរៀង)៖ នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ឃឹម ផល្លី ប្រធានតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានចុះពិនិត្យក្រុមហ៊ុនទើបបង្កើតថ្មីចំនួន២ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (ស្វាយរៀង) ដើម្បីរៀបចំបំពេញឯកសារពាក់ព័ន្ធសម្រាប់ការចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។

ក្រុមហ៊ុនទាំងពីរនោះ រួមមាន៖ ទី១-ក្រុមហ៊ុន អៃរុយ ប្រេក ស៊ីស្ទឹម (ខេមបូឌា) ឯ.ក មានដើមទុនចុះបញ្ជីវិនិយោគចំនួន ៥.០០០.០០០ (ប្រាំលាន) ដុល្លារអាម៉េរិក ជាទុនវិនិយោគដោយផ្ទាល់ពីបរទេស ១០០ភាគរយ ដើម្បីបង្កើតរោងចក្រផលិត និងផ្គុំដំឡើងហ្វ្រាំងគ្រប់ប្រភេទ។ ទី២-ក្រុមហ៊ុន សេនត្រល ទ្រី (ខេមបូឌា) ឡាយធីង ថេកណឡជី ឯ.ក មានដើមទុនចុះបញ្ជីវិនិយោគចំនួន ២.០០០.០០០ (ពីរលាន) ដុល្លារអាម៉េរិក ដោយបង្កើតរោងចក្រផលិតដើមណូអែល សម្ភារៈតុបតែងលម្អដើមណូអែល អំពូលភ្លើងលម្អ និងវត្ថុអនុស្សារីយ៍។

តាមការបញ្ជាក់ ក្រុមហ៊ុនទាំងពីរនេះមានគោលដៅនាំចេញដំបូងគឺសហរដ្ឋអាមេរិក និងកាណាដា៕

---

The two newly established companies in Svay Rieng Province request for registration of Generalized System of Preferences (GSP).

...

(Svay Rieng): On Friday, 12 July 2024, Ministry of Commerce officials, led by His Excellency KHIM Phally, Representative Chief of Ministry of Commerce to Manhattan Special Economic Zone Administration, inspected the two newly established companies located in the Manhattan (Svay Rieng) Special Economic Zone to meet the requirements for GSP registration at the Ministry.

The two companies are: the first one-Airui Brake Systems (Cambodia) Co., Ltd., which has registered one hundred percent capital of 5 million USD as Foreign Direct Investment (FDI) to establish the factory producing and assembling all types of brakes; and the second one-Central Tree (Cambodia) Lighting Technology Co.,Ltd., producing Christmas trees, decorative lighting equipment, and souvenirs with the capital of 2 million USD.

The initial export destinations of the companies include the United States of America and Canada.

https://s2.moc.gov.kh/mocspace/mocspace_1721030495065.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495277.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495418.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495431.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495413.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495351.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495556.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495546.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495598.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495053.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495397.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030495636.jpg