ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារ បានចូលរួមកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍អាស៊ានទាំងបី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភំ្នពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារ បានចូលរួមកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍អាស៊ានទាំងបី។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីប្រមូលធាតុចូលពីស្ថាប័នពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពការងារតាមវិស័យ ក្រោមសសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយ, សសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងខែតុលា ឆ្នាំ២០២៤ នៅប្រទេសឡាវ។

ក្នុងឱកាសនោះ តំណាងក្រសួងពាណិជ្ជកម្ម បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយផ្តោតសំខាន់លើសមិទ្ធផលសេដ្ឋកិច្ចជាអាទិភាព ក្រោមភាពជាប្រធានរបស់ប្រទេសឡាវក្នុងឆ្នាំ២០២៤ ក្រោមមូលបទ ការលើកកម្ពស់ការតភ្ជាប់ និងភាពធន់រឹងមាំ ដែលរំពឹងថានឹងអាចសម្រេចឱ្យបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន១៤ ស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

---

(Phnom Penh): On the morning of Wednesday, July 10, 2024, at the Ministry of Foreign Affairs and International Cooperation (MFAIC), His Excellency SEANG Thai, Secretary of State of Commerce, accompanied by His Excellency TITH Rithipol, Undersecretary of State of Commerce and officials in charge, attended the Joint Meeting of the Secretariat of the Three ASEAN Community Councils. The meeting was presided over by His Excellency SOK Chenda Sophea, Deputy Prime Minister, Minister of Foreign Affairs and International Cooperation. Leaders and officials from relevant ministries and institutions under the three pillars of the ASEAN Community also attended the meeting.

The meeting aimed to obtain inputs and updates from line ministries and institutions, review the progress under the three community pillars (Political-Security Community, Economic Community, and Socio-cultural Community), and prepare for the upcoming ASEAN Foreign Ministers' Meeting and the 44th and 45th ASEAN Summits and related meetings in October 2024 in Lao PDR.

During the meeting, the Ministry of Commerce's team reported on the progress of the ASEAN Economic Community. The report focused on Lao PDR's Priority Economic Deliverables (PEDs) under the ASEAN Chairmanship in 2024, themed "Enhancing Connectivity and Resilience." The report highlighted the expected achievement of 14 PEDs under the ASEAN Economic Community Pillar.

https://s2.moc.gov.kh/mocspace/mocspace_1721030721630.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030721677.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030721709.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030721749.jpg