លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា” ដើម្បីផ្តល់ឱកាសជូនសហគ្រាស និងក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីកម្ពុជា បានជួបផ្ទាល់ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាពិសេសផ្សារទំនើប និងម៉ាត ដូចជា៖ អ៊ីអន ម៉ាក្រូ ឡាក់គី ជីបម៉ុង ថៃហួត បាយ័ន ប៊ីកស៊ី តេលា 7-Eleven និង Cambodian Superstore ជាដើម។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលបំណងនៃកិច្ចពិភាក្សា ការត្រួតពិនិត្យ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងផ្សារទំនើប ដើម្បីឈានដល់ការទទួលយកស្វាយចន្ទីរបស់សហគ្រាស និងក្រុមហ៊ុនស្វាយចន្ទី សំដៅជំរុញការគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរឱ្យកាន់តែទូលំទូលាយ។

បន្ទាប់ពីពិនិត្យ និងភ្លក់រសជាតិស្វាយចន្ទីរួចមក ភាគីផ្សារទំនើប និងម៉ាត បានបង្កើតទំនាក់ទំនង និងមានចំណាប់អារម្មណ៍ចំពោះសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីមួយចំនួន ដើម្បីបន្តទំនាក់ទំនង និងឈានដល់ការចុះកិច្ចសន្យាទទួលលក់ក្នុងផ្សារទំនើប និងម៉ាត នាពេលឆាប់ៗខាងមុខ៕

---

Her Excellency TOR Pila, Secretary of State of Commerce, chaired a meeting on "Selling Processed Cashew Nuts to Supermarkets and Marts"

...

(Phnom Penh): On the morning of Friday, 12 July 2024, at the Ministry of Commerce, Her Excellency TOR Pila, Secretary of State of Commerce, chaired a meeting on "Selling Processed Cashew Nuts to Supermarkets and Marts" to provide opportunities for Cambodian cashew enterprises and companies to meet directly with representatives of the State Secretariat of Civil Aviation, supermarkets, and marts in Phnom Penh, including Aeon, Makro, Lucky, Chip Mong, Thai Huot, Bayon, BigC, Tela, 7-Eleven, and Cambodia Superstore.

On that occasion, Her Excellency the Secretary of State informed the participants about the purpose of discussing, reviewing, and linking the relationship between producers and supermarkets to achieve the acceptance of cashew nuts into supermarkets and marts in Cambodia. This activity aims to promote, distribute, and use Cambodian cashew nut products more widely.

After checking and tasting the cashew nuts, the supermarkets and marts established relationships and expressed interest in several cashew nut enterprises and companies. They plan to continue their relationship and reach a sales contract in supermarkets and marts in the near future.

https://s2.moc.gov.kh/mocspace/mocspace_1721030962453.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962537.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962635.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962479.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962638.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962533.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962628.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962593.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962512.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962658.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962574.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962520.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962589.jpg
https://s2.moc.gov.kh/mocspace/mocspace_1721030962569.jpg