(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ក្នុងគោលបំណងត្រៀមលក្ខណៈរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន និងពិព័រណ៍ពិភពលោក ២០២៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ដោយវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការអន្តរក្រសួង និងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជាច្រើនរូប។