(វៀងច័ន្ទន៍, ឡាវ)៖ នាថ្ងៃទី១២-១៤ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋាពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន៖
១. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិនលើកទី៤៦
២. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន លើកទី២/២៩
៣. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉ លើកទី៤០
៤. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប លើកទី៣២
៥. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី២០
៦. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អង់គ្លេស លើកទី៥
៧. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ លើកទី៤៣
៨. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី៣៩
៩. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៦
១០. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី៤១
១១. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣។
កិច្ចប្រជុំពិគ្រោះយោបល់ខាងលើនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន៖ វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វឌ្ឍនភាពនៃការចរចាបង្កើត ក៏ដូចជាចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វឌ្ឍនភាពនៃការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការរៀបចំរបាយការណ៍វឌ្ឍនភាព ឯកសារសមិទ្ធិផលសេដ្ឋកិច្ច និងឯកសារពាក់ព័ន្ធផ្សេងៗ ជូនកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ានទាំងអស់ខាងលើ ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។
---
His Excellency LONG Kemvichet led Cambodia's delegation to attend the ASEAN Senior Economic Officials Meetings (SEOM)-Dialogue Partners Consultations in Vientiane, Lao PDR.
...
(Vientiane, Lao PDR): From 12 to 14 July 2024 in Vientiane, Lao PDR, His Excellency LONG Kemvichet, Director General of International Trade and the Senior Economic Officials Meeting (SEOM) Lead for Cambodia, led Cambodia's delegation to attend the ASEAN SEOM-Dialogue Partners Consultations, as follows:
1) 46th SEOM-MOFCOM Consultation
2) SEOM-METI Consultation 2/29
3) 40th SEOM-ROK Consultation
4) 32nd SEOM-EU Consultation
5) 20th SEOM-Canada Consultation
6) 5th SEOM-UK Consultation
7) 43rd SEOM-CER Consultation
8) 39th SEOM-India Consultation
9) 16th SEOM-Russia Consultation
10) 41st SEOM-Plus Three
11) 13th East Asia Summit Senior Economic Officials Meeting (EAS SEOM).
These meetings were held under the Lao PDR's ASEAN Chairmanship 2024 to monitor the work's progress, discuss, and provide guidance on key agenda items concerning ASEAN economic integration with its Dialogue Partners. The key agendas included the progress of implementing the Free Trade Agreements (FTAs), the status of negotiations for establishing and upgrading FTAs, the progress of implementing economic cooperation activities, and preparing progress reports, economic deliverables, and other related documents for the Consultations between ASEAN Economic Ministers and the ASEAN Dialogue Partners, scheduled for September 2024.