ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង លោក សួស អ៊ឹមស៊ូជីវី ទីប្រឹក្សានៃស្ថានបេសកកម្មកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Amin MODAD រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងសហការីនៃសាធារណៈរដ្ឋ Liberia

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហ្សឺណែវ ស៊្វីស)៖ នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង លោក សួស អ៊ឹមស៊ូជីវី ទីប្រឹក្សានៃស្ថានបេសកកម្មកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Amin MODAD រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងសហការីនៃសាធារណៈរដ្ឋ Liberia។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនអំពីផលិតផលកសិកម្មដែលមានសក្តានុពលរបស់កម្ពុជា និងលើកឡើងពីទំហំពាណិជ្ជកម្ម ក្នុងការនាំចេញ ជាពិសេសប្រភេទអង្ករ និងបានស្នើឱ្យមានការសិក្សាពីតម្រូវការប្រភេទអង្ករ និងផលិតផលកសិកម្មផ្សេងទៀត ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម Amin MODAD បានបង្ហាញពីគោលបំណងក្នុងការបញ្ជាទិញអង្ករ ដំឡូងមី និងស្វាយចន្ទី ពីកម្ពុជា និងចង់សិក្សាពីកម្ពុជាក្នុងការរៀបចំ និងគ្រប់គ្រងស្បៀងបម្រុង ការផលិតអង្ករ ព្រមទាំងស្នើសុំឱ្យកម្ពុជាផ្តល់គំរូប្រភេទអង្ករ ស្វាយចន្ទី និងតារាងតម្លៃផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1721120286247.jpg
https://s2.moc.gov.kh/mocspace/mocspace_1721120286594.jpg
https://s2.moc.gov.kh/mocspace/mocspace_1721120286666.jpg
https://s2.moc.gov.kh/mocspace/mocspace_1721120286446.jpg
https://s2.moc.gov.kh/mocspace/mocspace_1721120286441.jpg
https://s2.moc.gov.kh/mocspace/mocspace_1721120286375.jpg