លោកជំទាវ សយ បុប្ផា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមសិក្ខាសាលាស្ដីពី “ថវិកាសមិទ្ធកម្ម : បទពិសោធន៍ប្រទេសចិន”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (សៀងហៃ ចិន)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ ប្រទេសចិន លោកជំទាវ សយ បុប្ផា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមសិក្ខាសាលា ស្ដីពី “ថវិកាសមិទ្ធកម្ម : បទពិសោធន៍ប្រទេសចិន” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកប្រធានវិទ្យាស្ថានជាតិគណនេយ្យ និងវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI & AFDI) ដែលមានការអញ្ជើញចូលរួមពីសិក្ខាកាមស្រ្ដីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យ និងវាគ្មិន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងពីរភាគីកម្ពុជា និងចិន។

សិក្ខាសាលានេះ គឺជាកម្មវិធីសិក្សាសម្រាប់សិក្ខាកាមជាស្ត្រី ដែលជាថ្នាក់ដឹកនាំក្រសួង ដើម្បីឱ្យសិក្ខាកាមបានស្វែងយល់ និងដកស្រង់បទពិសោធល្អៗ និងការអនុវត្តជាក់ស្តែងក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងថវិការបស់ប្រទេសចិន។

https://s2.moc.gov.kh/mocspace/mocspace_1721292375887.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292375760.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292375925.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292375930.jpg