ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សួន វិជ្ជា បានជួបប្រជុំទ្វេភាគីជាមួយលោក Alejandro ROCA CAMPANA នាយកជាន់ខ្ពស់ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងសហការី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហ្សឺណែវ ស្វ៊ីស)៖ នាថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សួន វិជ្ជា បានជួបប្រជុំទ្វេភាគីជាមួយលោក Alejandro ROCA CAMPANA នាយកជាន់ខ្ពស់ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងសហការី។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងលើកឡើងពីកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងWIPO និងជំនួយបច្ចេកទេសក្នុងការរៀបចំច្បាប់ និងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ការផ្តល់ប្រពន្ធរដ្ឋបាលកម្មសិទ្ធិឧស្សាហកម្ម (IPAS) និងបានជម្រាបជូនអង្គប្រជុំអំពីស្ថានភាព និងការវិវត្តកម្មសិទ្ធិបញ្ញានៅកម្ពុជា គោលនយោបាយជាតិកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ អនុស្សារណ:នៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។

បន្ទាប់មក ឯកឧត្តម សួន វិជ្ជា បានជម្រាបជូនអំពីការបង្កើតមជ្ឍមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា (TISC) នៅសកលវិទ្យាល័យរបស់កម្ពុជាចំនួន៣ ក្រោយជំនួយបច្ចេកទេសរបស់ WIPO ដែលទទួលបានជោគជ័យ បំណងស្នើពង្រីកការបង្កើត TISC នៅបណ្តាសាកលវិទ្យាល័យបន្ថែមទៀត ព្រមទាំងការបង្កើតគោលនយោបាយកម្មសិទ្ធិបញ្ញាសម្រាប់សាកលវិទ្យាល័យ ការបង្កើតការិយាល័យផ្ទេរបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ/វិទ្យាស្ថាន ស្រាវជ្រាវ ការចូលទៅកាន់ទិន្នន័យស្រាវជ្រាវព័ត៌មានបច្ចេកវិទ្យារបស់ WIPO និងការរៀបចំកម្មវិធីសិក្សាទាក់ទងនឹងបច្ចេកវិទ្យា សុខាភិបាល និងកសិកម្មសម្រាប់សាកលវិទ្យាល័យ។

https://s2.moc.gov.kh/mocspace/mocspace_1721292585348.jpg