(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ នៃគណៈកម្មាធិការវិនិយោគកម្ពុជា ស្តីពីគម្រោងវិនិយោគស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាលម្អិតអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីបង្កើតការងារ ការនាំចេញ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។