(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនសិប្បករអង្គរ ឯ.ក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មក្នុងការអភិវឌ្ឍន៍វិស័យសូត្រ ព្រមទាំងស្វែងយល់ឱកាសដែលក្រុមហ៊ុនអាចចូលរួមចំណែកក្នុងផែនការអភិវឌ្ឍវិស័យសូត្រនេះ។
(Phnom Penh): On the morning of Monday, 22 July 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from delegates from Mr. Kay Lot, Chairman of the Board and General Director of Sepakor Angkor Co., Ltd (ARTISANS ANGKOR) and delegation to seek the support and opportunity to be involved in the Silk Development Plan of the Ministry of Commerce.