(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាន ក្នុងគោលបំណងដើម្បីរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីសមិទ្ធផលការងារដែលនាយកដ្ឋានសម្រេចបាន និងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារដែលត្រូវបន្ត។