(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ជាមួយតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងតំណាងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្បីពិនិត្យ និងពិភាក្សាលើការគាំទ្ររបស់ IFC លើប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកពីវឌ្ឍនភាពការងារប្រព័ន្ធ SETFO របស់ក្រសួងពាណិជ្ជកម្ម និងការប្ដេជ្ញាចិត្តរបស់ក្រសួងក្នុងការជម្រុញការងារនេះឱ្យបានទាន់ពេលវេលា ដើម្បីសម្រួលដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជំរុញប្រតិបត្តិការធនាគារ និងការផ្ដល់ហិរញ្ញប្បទានគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។
---
(Phnom Penh): On the afternoon of Monday, 22 July 2024, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of Commerce, chaired a meeting with representatives from the International Finance Corporation (IFC) and Credit Bureau Cambodia (CBC) to review and discuss the IFC's support for the Secured Transaction Filing Office (SETFO).
In this meeting, His Excellency the Secretary of State shared the Ministry's progress on SETFO, as well as the Ministry's commitment to completing this work on time to effectively facilitate the development of the financial sector in Cambodia, promote banking operations, and all types of financing.