(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនបេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំ២០២៣ (JDS-២០២៣) ចំនួន២៥រូប ស្រីចំនួន០៩រូប ចូលជួបសម្ដែងការគួរសម មុនទៅបន្តការសិក្សានៅប្រទេសជប៉ុន ដើម្បីទទួលបានអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូងការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលទទួលបានអាហារូបករណ៍ដ៏សំខាន់នេះ និងបានបង្ហាញពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មក្នុងឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងបានផ្ដល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ឱ្យយកចិត្តទុកដាក់ ខិតខំរៀនសូត្រឱ្យពូកែ យកនូវចំណេះដឹង បទពិសោធន៍ថ្មីៗ និងជំនាញទៅតាមមុខជំនាញនីមួយៗដែលបានរៀន ដើម្បីត្រឡប់មកចូលរួមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិយើង នៅពេលបញ្ចប់ការសិក្សាដោយជោគជ័យ។
---
His Excellency KEM Sithan, Permanent Secretary of State of Commerce, received a courtesy call from the 25 awardees of the Project for Human Resource Development Scholarship (JDS) for the Academic Year 2023.
...
(Phnom Penh): On the afternoon of Tuesday, 23 July 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of Commerce, received a courtesy call from the 25 (9 female) Japanese scholarship awardees for the academic years 2023 to 2024, to receive advice and gain an understanding of the achievements of the Ministry of Commerce in the first semester of 2024.
On that occasion, the Permanent Secretary of State congratulated all the awardees and highlighted the achievements of the Ministry of Commerce in the first semester of 2024. His Excellency also gave recommendations to all the scholarship awardees to focus on studying hard in order to gain new knowledge, experience, and skills in their fields. He encouraged them to bring back what they have gained to contribute to the development of our nation after graduation.