លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៨ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៨” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន មានការចូលរួមពីអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាន់ខ្ពស់ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (យូណាន ចិន)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៨ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៨” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន មានការចូលរួមពីអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាន់ខ្ពស់ជាច្រើនរូប។

នាពេលរសៀលថ្ងៃខែឆ្នាំដដែល លោកជំទាវអនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ ស្តីពីពាណិជ្ជកម្ម និងវិនិយោគនៃកិច្ចព្រមព្រៀងអាសិប (ខេត្តយូណាន) ជាកម្មវិធីអម នៃព្រឹត្តិការណ៍ពិព័រណ៍។ វេទិកានេះ រៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាសិប ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ដោយកំណត់ប្រធានបទបីសម្រាប់ពិភាក្សា រួមមាន៖ (១)ការកសាងនិងលើកកម្ពស់នៃក្នុងការបើកព្រំដែន ក្រោមកិច្ចព្រមព្រៀងអាសិប (២)កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យកសិកម្ម (៣)ការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ឆ្លងព្រំដែន ក្រោមកិច្ចព្រមព្រៀងអាសិប។

---

(Yunnan, China): On the morning of Tuesday, 23 July 2024, in Kunming, Yunnan Province, People’s Republic of China, Her Excellency SOMETH Somnea, Under Secretary of State of Commerce, participated in the inauguration of “The 8th China-South Asia Expo and The 28th China Kunming Import and Export Fair,” presided over by His Excellency Wang Yubo, Governor of Yunnan Province. Participants included the Vice Chairman of the Standing Committee of the National People’s Congress of the P.R. of China, the Deputy Prime Minister of the Lao PDR, the Deputy Prime Minister and Union Minister of Foreign Affairs of the Republic of the Union of Myanmar, and other distinguished guests.

On the afternoon of the same date, Her Excellency the Under Secretary of State also attended the Third International Cooperation Forum on RCEP Trade and Investment (Yunnan), a sideline event of the Expo. The forum aims to promote cooperation among RCEP member states on trade and investment and subjects to be discussed at the forum are: (i) Building new heights of border opening under the RCEP agreement; (ii) RCEP agreement and promoting international cooperation on agriculture; and (iii) Strengthening cross-border industrial and supply chain cooperation under the RCEP agreement.

https://s2.moc.gov.kh/mocspace/mocspace_1721794754769.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794754843.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794754776.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794754780.jpg