មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ៣៥៨នាក់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រួមជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ៣៥៨នាក់ ដែលស្ថិតនៅសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS) សាខាជ្រោយចង្វា និងសាខាច្បារអំពៅ។

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានក្នុងនាមជាអ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញនៃនាយកដ្ឋាន ក.ប.ប. បានចែកជូនផ្ទាំងរូបភាពស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ៣៥៨សន្លឹក ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ៕

https://s2.moc.gov.kh/mocspace/mocspace_1721794882001.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881984.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881847.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881807.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881758.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881771.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794882141.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881811.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881899.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881964.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881843.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881917.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881840.jpg
https://s2.moc.gov.kh/mocspace/mocspace_1721794881894.jpg