(ម៉ាកាវ, ចិន)៖ នាថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ព្រមទាំងដាក់តាំងបង្ហាញផលិតផល និងផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជានៅក្រៅប្រទេស។
នៅក្នុងដំណើរទស្សនកិច្ចនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានមូលនិធិវិនិយោគតំបន់ Hengqin និងក្រុមហ៊ុនឯកជនចំនួន២ ផ្សេងទៀត ដាច់ដោយឡែកពីគ្នា។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីបរិយាកាសធុរកិច្ច វិស័យសក្ដានុពលដែលគួរវិនិយោគ ភាពអនុគ្រោះដែលកម្ពុជាកំពុងមានក្នុងឋាន:ជាប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនទាំងនោះជួយផ្សព្វផ្សាយ និងទិញកសិផលពីកម្ពុជា។
ជាការឆ្លើយតប ក្រុមហ៊ុនមួយបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតកន្លែងកែច្នៃគ្រឿងសង្ហារឹមសម្រាប់នាំចេញ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល និងក្រុមហ៊ុនមួយទៀត បានបញ្ជាក់ថា ក្រុមហ៊ុននឹងសិក្សាពីលទ្ធភាពក្នុងការទិញផលិតផលមួយចំនួនពីកម្ពុជា៕
---
His Excellency SEANG Thay, Secretary of State of Commerce, inspects the location for the establishment of the Cambodian Private Commercial Center in Macau.
...
(Macau, China): On 22-23 July 2024, His Excellency SEANG Thay, Secretary of State of Commerce, led a delegation of the Ministry of Commerce to inspect the location for the establishment of the Cambodian Private Commercial Center in Macau, People's Republic of China. The purpose of establishing a Cambodian Private Commercial Center is to promote the export of Cambodian products to overseas markets, as well as to display products and disseminate documents related to Cambodia's trade, economy, investment, tourism, and culture abroad.
During the visit, His Excellency met with the President of Hengqin Regional Investment Fund and two other private companies. In these meetings, His Excellency presented the business environment, the potential sectors for investment, the favorable conditions that Cambodia has as an LDC country, and encouraged those companies to help promote and buy agricultural products from Cambodia.
In response, one company expressed interest in setting up a furniture processing facility for export using imported raw materials, and another confirmed that they would study the possibility of purchasing some products from Cambodia.