មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តបាត់ដំបង រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ២ ៤៥៩នាក់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (បាត់ដំបង)៖ នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តបាត់ដំបង រួមជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ២ ៤៥៩នាក់ ក្នុងវិទ្យាល័យអន្លង់វិល ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានក្នុងនាមជាអ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តបាត់ដំបង បានចែកជូនផ្ទាំងរូបភាពស្ដីពីសុវត្ថិភាពម្ហូបអាហារដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ។

ជាមួយគ្នានេះដែរ មន្រ្តីជំនាញក៏បានត្រួតពិនិត្យតាមបណ្តាតូបលក់ដូរក្នុងសាលា ដោយពុំបានរកឃើញទំនិញខូចគុណភាពឬមិនអនុលោមឡើយ ប៉ុន្តែបានរកឃើញទំនិញដែលហាមឃាត់លក់ក្នុងសាលាតាមសេចក្កីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា មួយចំនួនហើយមន្រ្តីជុះនាញបានធ្វើការណែនាំឱ្យបញ្ឈប់ការតាំងលក់បន្តទៀត៕

https://s2.moc.gov.kh/mocspace/mocspace_1721895936471.jpg
https://s2.moc.gov.kh/mocspace/mocspace_1721895938220.jpg
https://s2.moc.gov.kh/mocspace/mocspace_1721895938343.jpg
https://s2.moc.gov.kh/mocspace/mocspace_1721895937613.jpg
https://s2.moc.gov.kh/mocspace/mocspace_1721895937900.jpg
https://s2.moc.gov.kh/mocspace/mocspace_1721895938065.jpg
https://s2.moc.gov.kh/mocspace/mocspace_1721895938138.jpg
https://s2.moc.gov.kh/mocspace/mocspace_1721895938170.jpg