មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ១៨៥នាក់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រួមជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ១៨៥នាក់ ដែលស្ថិតនៅសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS) សាខាចោមចៅ។

វគ្គផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

ក្នុងឱកាសនោះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានចែកជូនផ្ទាំងរូបភាពអំពីសុវត្ថិភាពម្ហូបអាហារចំនួន១៩០សន្លឹក ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ៕

https://s2.moc.gov.kh/mocspace/mocspace_1722323029662.jpg
https://s2.moc.gov.kh/mocspace/mocspace_1722323029708.jpg
https://s2.moc.gov.kh/mocspace/mocspace_1722323029962.jpg
https://s2.moc.gov.kh/mocspace/mocspace_1722323030092.jpg
https://s2.moc.gov.kh/mocspace/mocspace_1722323029945.jpg
https://s2.moc.gov.kh/mocspace/mocspace_1722323030061.jpg
https://s2.moc.gov.kh/mocspace/mocspace_1722323030053.jpg
https://s2.moc.gov.kh/mocspace/mocspace_1722323030162.jpg
https://s2.moc.gov.kh/mocspace/mocspace_1722323030139.jpg
https://s2.moc.gov.kh/mocspace/mocspace_1722323030007.jpg
https://s2.moc.gov.kh/mocspace/mocspace_1722323030158.jpg