(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសន្និបាតកំណើតដំបូងសហព័ន្ធដំឡូងមីកម្ពុជា (ស.ដ.ក) និងការបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាលសហព័ន្ធដំឡូងមីកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងអង្គការក្រៅរដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍ចំនួន៧ រួមមានអង្គការ CIRD, HEKS/EPER, GIZ, FAO, CAPRED, IFAD, UNDP ក្រុមការងារ Task Force ព្រមទាំងតួអង្គខ្សែច្រវាក់តម្លៃដំឡូងមីសរុបចំនួន១៧៦រូប។
ជាលទ្ធផលបានបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាលចំនួន១៥រូប ក្នុងនោះ ឧកញ៉ា ច្រាយ សុន បានជាប់ឆ្នោតជាប្រធានសហព័ន្ធដំឡូងមីកម្ពុជា សម្រាប់អាណត្តិទី១ ដែលមានអ្នកចូលរួមបោះឆ្នោតសរុបចំនួន៧៩រូប ក្នុងចំណោមបញ្ជីអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន១០២រូប គិតជាភាគរយស្មើនឹង ៧៧,៤៥។