(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៥ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៥នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។