(ខេត្តក្វាងស៊ី ចិន)៖ នាថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Wei Zhaohui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានចុះទស្សនាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិខេត្តក្វាងស៊ី និងបានទទួលជួបជាមួយក្រុមហ៊ុនសាងសង់ចំនួន ៣ នៅទីស្នាក់ការផ្ទាល់ រួមមាន៖ (១).ក្រុមហ៊ុន Nanning International Convention and Exhibition Center ជាក្រុមហ៊ុនសាងសង់ផ្លូវរបស់គណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ានសម្រាប់ឆ្នាំ២០២៤ (២).ក្រុមហ៊ុន GuangXi Fan Lu Exhibition និង(៣).ក្រុមហ៊ុន GuangXi United Creat International Exhibition &Conference ដើម្បីពិភាក្សាស្វែងរកក្រុមហ៊ុនដែលអាចទទួលរៀបចំសាងសង់ពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នាពេលខាងមុខនេះ។
---
(Guangxi, China): On Friday, 26 July 2024, in Nanning, Guangxi Province, People’s Republic of China, Her Excellency SOMETH Somnea, Under Secretary of State of Commerce, had a working meeting with Her Excellency Dr. Wei Zhaohui, Secretary General of the China-ASEAN Secretariat.
Her Excellency conducted a site visit to the Nanning International Convention & Exhibition Center immediately after the meeting and held discussions about constructing the Cambodia National Pavilion with three designated contractors at their offices, respectively: (i) Nanning International Convention and Exhibition Center, an official contractor company with the CAEXPO Secretariat for 2024; (ii) Guangxi Fan Lu Exhibition; and (iii) Guangxi United Creat International Exhibition & Conference.