(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ “ឆ” រួមជាមួយ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារ “ឆ” តំណាងវិស័យឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រុមការងារ “ឆ" ដែលមានវត្តមានអញ្ជើញចូលរួមដោយសមាជិកសមាជិកាពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ ដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន ដែលនៅសេសសល់ ក៏ដូចជាការគិតគូរសម្របសម្រួលបន្ថែមលើផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។
កិច្ចប្រជុំខាងលើក៏បានពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារ «ឆ» ស្របតាមភារកិច្ចដែលត្រូវបានប្រគល់ជូនដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ «សេចក្តីជូនដំណឹងលេខ ១២៧២ សជណ.អកទ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣» ព្រមទាំងដើម្បីស្តាប់នូវមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនាពេលថ្មីៗរបស់វិស័យឯកជនផងដែរ សំដៅដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងឱ្យបានទាន់ពេលវេលា។
---
Her Excellency CHAM Nimul, Minister of Commerce and Co-Chair of the Working Group “G,” chaired a meeting of the Working Group on Production Processing for Export and Trade Facilitation (Working Group “G”) to review the performance of the first semester and discuss the work direction for the second semester of 2024.
...
(Phnom Penh): On the morning of Monday, 29 July 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and Co-Chair of Working Group “G,” together with Oknha SOK Piseth, Vice President of the Cambodia Chamber of Commerce and Vice President of Working Group “G,” co-chaired a meeting of the Working Group on Production Processing for Export and Trade Facilitation (Working Group “G”) to review the performance of the first semester and discuss the work direction for the second semester of 2024. The meeting was attended by stakeholders from the public and private sectors.
The purpose of the meeting was to discuss and address ongoing challenges and concerns of the private sector and explore additional coordination on production processing for export and trade facilitation to reduce business costs, enhance competitiveness, and boost economic growth.
The meeting also monitored and evaluated the progress of Working Group “G” in accordance with the tasks assigned by the 19th Royal Government-Private Sector Forum, as outlined in Notification No. 1272, issued on November 22, 2023. It served as a platform to hear the opinions, challenges, and recent suggestions of the private sector to provide practical measures in a timely manner.