ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចារបស់ភាគីកម្ពុជាសម្រាប់ចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ជំនាន់៣.០) ជុំទី៨

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចារបស់ភាគីកម្ពុជាសម្រាប់ចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ជំនាន់៣.០) ជុំទី៨។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពចរចានៃក្រុមការងារពាក់ព័ន្ធ និងដើម្បីផ្លាស់ប្ដូរយោបល់ ក៏ដូចជាផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន សម្រាប់ក្រុមការងារទាំងអស់ត្រៀមខ្លួនឱ្យបានល្អសម្រាប់កិច្ចប្រជុំចរចាជុំទី៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហាឡុង ខេត្តក្វាងនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

---

(Phnom Penh): On the morning of Monday, 29 July 2024, at the Ministry of Commerce, His Excellency TITH Rithipol, Undersecretary of State of Commerce, and the Special ACFTA-JC Lead for Cambodia chaired a preparatory meeting for the 8th Round of ASEAN-China Free Trade Area (ACFTA) 3.0 Upgrade Negotiations.

The meeting was conducted to monitor the progress of the negotiations of relevant working groups, as well as to exchange views and provide guidance to the working groups for the 8th Round of ACFTA 3.0 Upgrade Negotiations to be held on 5-9 August, 2024, in Ha Long, Quang Ninh Province, the Socialist Republic of Vietnam.

https://s2.moc.gov.kh/mocspace/mocspace_1722325880080.jpg
https://s2.moc.gov.kh/mocspace/mocspace_1722325880076.jpg
https://s2.moc.gov.kh/mocspace/mocspace_1722325880102.jpg
https://s2.moc.gov.kh/mocspace/mocspace_1722325880046.jpg
https://s2.moc.gov.kh/mocspace/mocspace_1722325880089.jpg
https://s2.moc.gov.kh/mocspace/mocspace_1722325880157.jpg
https://s2.moc.gov.kh/mocspace/mocspace_1722325880084.jpg