លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការស៊ីវិល

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល (គ.វ.រ) ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័ន អភិបាលរាជធានី-ខេត្តទាំង២៥ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕

https://s2.moc.gov.kh/mocspace/mocspace_1722500003778.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500003808.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500003901.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500004282.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500004340.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500004232.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500004301.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500004117.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500004187.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500004268.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500004263.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500004344.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500004364.jpg