(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីថែល ភ្នំពេញ ភូគីត្រា ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសាអាហាថ្ងៃត្រង់ ក្រោមមូលបទ “ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ៖ ភាពជាដៃគូរវាងហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភវិឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា” ក្រោមអធីបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ ឯកឧត្តម ចន លី (John LEE) ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេស ហុងកុង (HKSAR) ប្រទេសចិន ។
កម្មវិធីនេះ ត្រូវបានសហការរៀបចំដោយ ការិយាល័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ហុងកុង ប្រចាំទីក្រុងបាងកក (HKETO) និងក្រុមប្រឹក្សាអភិវឌ្ឍន៍ ហុងកុង (HKTDC) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនប្រមាណជាង ២០០នាក់ ក្នុងគោលបំណងចែករំលែកកាលានុវត្តភាព ផ្សារភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរទស្សនៈលើវិស័យសេដ្ឋកិច្ច វិនិយោគ និងការពង្រឹងទំនាក់ទំនងដៃគូពាណិជ្ជកម្មទ្វេរភាគីរវាងធុរជនកម្ពុជា-ហុងកុង ។
---
His Excellency LIM Lork Piseth, Secretary of State of Commerce, participated in a business luncheon under the theme “Super-connecting New Pathways to Success: Hong Kong – Cambodia Partnerships in Fostering Mutual Prosperity and Economic Development.”
...
(Phnom Penh): On the afternoon of Wednesday, 31 July 2024, at the Sofitel Phnom Penh Phokeethra, His Excellency LIM Lork Piseth, Secretary of State of Commerce, participated in a business luncheon under the theme “Super-connecting New Pathways to Success: Hong Kong – Cambodia Partnerships in Fostering Mutual Prosperity and Economic Development,” presided over by His Excellency Sun Chanthol, Deputy Prime Minister and First Vice-Chairman of the Council for the Development of Cambodia, with His Excellency John Lee, Chief Executive of the Hong Kong Special Administrative Region (HKSAR) of the People's Republic of China.
This event was co-organized by the Hong Kong Economic and Trade Office in Bangkok (HKETO) and the Hong Kong Trade Development Council (HKTDC) with the participation of approximately 200 representatives from line ministries and private sectors. The aims of the event were to share opportunities, network, and exchange views on trade and investment, as well as to strengthen bilateral relations between Cambodia and Hong Kong.