(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍ស្តីពីការចូលរួមសន្និបាត The sixty-fifth series of meeting of the assemblies of the member states of WIPO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
២- របាយការណ៍ស្តីពីលទ្ធផលការងារជំរុញការផ្សព្វផ្សាយផលិតកម្ពុជាលើទីផ្សារអន្តរជាតិ តាមរយៈថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក (Alibaba International Digital Commerce ) នៅសាធារណរដ្ឋប្រជាមានិតចិន
៣- របាយការណ៍ស្តីពីលទ្ធផលការងារចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន
៤- របាយការណ៍ស្តីពីលទ្ធផលចូលរួមសន្និសីទស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ (Trade and Development Symposium) ដើម្បីស្វែងយល់បន្ថែមអំពីការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធ UK’s Developing Countries Trading Scheme (DCTS) និងពិភាក្សាអំពីទិសដៅអាទិភាពនៃកាលានុវត្តភាពពាណិជ្ជកម្ម និងធុរកិច្ចរបស់ចក្រភពអង់គ្លេសជាមួយបណ្តាប្រទេសនៅក្នុងតំបន់ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា
៥- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់
៦- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង
៧- បញ្ហាផ្សេងៗ។
---
(Phnom Penh): On the morning of Thursday, 1 August 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting with the attendance of the Ministry's leaders, director general, director of departments, director of provincial departments, and other officials.
The weekly meeting was held under the following agendas:
1. Brief Report of the Attendance of the sixty-fifth series of meetings of the assemblies of the member states of WIPO in Geneva, Switzerland
2. Brief Report of the results of the work to promote the production of Cambodian products in the international market through the e-commerce nursery (Alibaba International Digital Commerce) in the People's Republic of China
3. Brief report the results of the inspection of the actual location for the establishment of the Cambodian Private Business Center in Macau, People's Republic of China
4. Brief Report of the Outcome of the Trade and Development Symposium to learn more about the use of the UK's Developing Countries Trading Scheme (DCTS) and to discuss the UK's priorities for trade and business opportunities. With countries in the region in Colombo, Sri Lanka
5. Brief report of Pursat Provincial Department of Commerce
6. Brief report of Prey Veng Provincial Department of Commerce
7. Other matters.